Online Workshop on “#Girl2Leader”

Event

Title:
Online Workshop on “#Girl2Leader”
When:
Thu, 23. July 2020, 08:30 h - 11:30 h
Where:
National Assembly of Cambodia - Phnom Penh
Category:
Workshop

Description

“យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ (Girl2Leader)” ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធ៍ របស់សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំជាស្ត្រី ដល់សិស្សានុសិស្សជាក្មេងស្រី សំដៅ ៖

  • បណ្តុះគំនិត ជម្រុញលើកទឹកចិត្ត ឱ្យសិស្សានុសិស្សទាំងនោះមានក្តីសុបិន្ត និងយកគំរូល្អៗតាមអ្នកនយោបាយជាស្រ្តី តាមរយៈការណែនាំអំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួន
  • ផ្តល់កាលានុវត្តភាពដល់ស្រ្តីវ័យក្មេងនៃវិទ្យាល័យច្បារអំពៅ អាចចូលរួមស្តាប់ពីការចែករំលែកពិសោធន៍ផ្ទាល់ខ្លួននៃជំហានដំបូងក្នុងការចាប់ផ្តើមចូលក្នុងវិស័យនយោបាយ និងតួនាទីភាពជាអ្នកដឹកនាំរបស់សមាជិកសភាស្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  • ស្វែងយល់ពីទស្សនៈ និងការយល់ឃើញរបស់ក្មេងស្រីនៃវិទ្យាល័យច្បារអំពៅ អំពីការងារជាអ្នកនយោ បាយរបស់សមាជិកសភាជាស្រ្តី ក៏ដូចជាកការអនុវត្តគោលនយោបាយ និងច្បាប់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី
  • លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយរបស់សមាជិកាសភា ដែលជាសមាជិការបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី
  • ផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ នៅតាមមូលដ្ឋាន សំដៅលើកកម្ពស់សមត្ថភាពក្មេងស្រីកាន់តែទូលំទូលាយនិងបង្កើនចំនួនក្មេងស្រីក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ក៏ដូចជាការហ្វឹកហ្វឺនលើជំនាញភាពជាអ្នកដឹកនាំ និងចូលរួមនៅក្នុងវេទិកានានា ដើម្បីហ៊ានបង្កើតក្តីសុបិនដ៍ធំរបស់ពួកគេ។
  • យុទ្ធនាការនេះ ជាយុទ្ធនាការសកលក្រោមគំនិតផ្តួចផ្តើមរបស់អ្នកដឹកនាំនយោបាយស្រ្តីពិភពលោក (WPL) ជាទិវាក្មេងស្រី គឺនៅថ្ងៃទី ១១ ខែតុលា នៅជុំវិញពិភពលោក ដែលកាលពីឆ្នាំ២០១១ អង្គការសហប្រជាជាតិបានសំរេចជាផ្លូវការដើម្បីធ្វើឲ្យទិវានេះក្លាយជា ទិវាក្មេងស្រីអន្តរជាតិ

 

 Contact

១-លោកស្រី នន់ ថាវី ប្រធានលេខាធិការដ្ឋាន កសកនស ទូរស័ព្ទ 017 35 89 16 អ៊ីម៉ែល This email address is being protected from spambots. You need JavaScript enabled to view it.

២-លោកស្រី ហ៊ីន ចន្ទ្រវារី ទូរស័ព្ទ 012 606 185


Venue

Location:
National Assembly of Cambodia
City:
Phnom Penh
Country:
Cambodia