វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានបង្កើតឡើងនៅឆ្នាំ ២០១១ តាមសំណើររបស់សមាជិកសភាកម្ពុជានិងអគ្គលេខាធិការដ្ឋាន សភា ។ វិទ្យាស្ថានមានអណត្តិពីរសំខាន់ៗ៖

•    រួមចំណែកដល់ការពង្រឹងសភាកម្ពុជាតាមរយៈការកសាងសមត្ថភាពសមាជិកនិងមន្ត្រីសភា និង
•    ចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយមួយដៃគូឯទៀត និងសភាក្នុងតំបន់និងអន្តរជាតិ

វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) គឺជាស្ថាប័នដំណើរការនិងការគ្រប់គ្រងថវិកាដោយឯករាជ្យ ហើយប្រកាន់ខ្ជាប់នូវ គោលការណ៍អព្យាក្រិតឥតលំអៀង និងឆ្លើយតបតាមតម្រូវការ ដែលអាចឲ្យសកម្មភាពនានារបស់វិទ្យាស្ថានស្របជាមួយ សកកម្មភាពរបស់សភា ។ សកម្មភាពស្នូលរបស់វិទ្យាស្ថាន គឺ ការកសាងសមត្ថភាព ដែលរួមទាំងវគ្គបណ្តុះបណ្តាលខ្លី ហើយសេវាផ្សេងៗដូចជា សិក្ខាសាលា និងកម្មសិក្សាការី ក៏ដូចជាសកម្មភាពគាំទ្រទំនាក់ទំនងសភាជាមួយម្ចាស់ឆ្នោត
ដូចជា កិច្ចពិគ្រោះយោបល់ជាមួយអ្នកជំនាញ កិច្ចពិគ្រោះយោបល់សាធារណៈ បេសកកម្មស្វែងយល់ និងទស្សនកិច្ចសិក្សា ក្នុងនិងក្រៅប្រទេសជាដើម ។

 វិទ្យាស្ថានយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងជំនាញស្រាវជ្រាវរបស់សភាដល់មន្ត្រីសភា ដែលក្នុងនោះ មន្ត្រីខ្លះ បន្តធ្វើកម្មសិក្សារយៈពេលវែងដើម្បីអនុវត្តការងារស្រាវជ្រាវផ្ទាល់ ។ ទន្ទឹមនឹងនេះដែរ  វិទ្យាស្ថានយកចិត្តទុកដាក់ លើការស្រាវជ្រាវព័តមាន ដើម្បីផ្តល់ខ្លឹមសារដល់សមាជិកសភាក្នុងមុខងារនីតិកម្ម ។ ប្រធានបទនៃវគ្គបណ្តុះបណ្តាល ផ្សេងទៀតរួមមាន ជំនាញភាសាអង់គ្លេស ជំនាញប្រាស្រ័យឆ្លើយឆ្លងសភា និងជំនាញតាក់តែងអត្ថបទច្បាប់ជាដើម ។
ក្នុងការរួមចំណែកដល់ការពង្រឹងសភាកម្ពុជានិងសភាក្នុងតំបន់ វិទ្យាស្ថានសភាកម្ពុជាប្រើប្រាស់ជំនាញឯកទេសផ្សេងៗ ពីដៃគូទាំងឡាយក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ រួមទាំងអង្គការសភាដទៃទៀតលើពិភពលោក ។

 

PIC Brochure

Filename Size
An Adobe Acrobat file PIC_Brochure_2017_Kh_En_Fr 4.07 MB