វគ្គបណ្តុះបណ្តាលស្តីពី “ការរចនាក្រាហ្វិក” ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានសភាកម្ពុជា ត្រូវបានបញ្ចប់ដោយ ជោគជ័យនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ សិក្ខាកាមទាំង១២រូប ដែលជាមន្រ្តីមកពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងរដ្ឋសភាបានទទួលនូវវិញ្ញាបនបត្របញ្ចប់ការសិក្សាដោយជោគជ័យ។
វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំ «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់នៃការស្រាវជ្រាវសភា» តាមប្រព័ន្ធ អនឡាញ ដែលបានធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយសហការជាមួយនាយកដ្ឋានអប់រំនៃ សាកលវិទ្យាល័យ Sussex។ សមាសភាពចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺជា មន្ត្រីមកពីសភាជាសមាជិកនៃ អន្តរសភាអាស៊ាន ដែលរួមមាន មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន និងថៃ ដែលធ្លាប់បានចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់ វ.ស.កពីកន្លងមក ។
សិក្ខាសាលានៃវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីសភាស្តីពី “ការរៀបចំ និងប្រព្រឹត្តទៅនៅក្នុងលេខាធិការដ្ឋានគណៈកម្មការសភា” បានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី ដែលបានបង្កើតឡើង តាមរយៈអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានសភាកម្ពុជា (PIC) និងសភានិយាយភាសាបារាំង l'Assemblée parlementaire de la Francophonie (APF) ។
វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញ មួយ ស្តីពី «ការងាររបស់គណៈកម្មការ សភា» ដែលបានធ្វើឡើងពីថ្ងៃទី១៦ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២០។សិក្ខាសាលាដែលផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីសភា ដែលមានរយៈពេលបីថ្ងៃនេះ មានការចូលរួមពីមន្រ្តីសភាដែលមកពីបណ្តា ប្រទេសជាសមាជិកសភាអន្តរសភាអាស៊ាន(AIPA) រួមមាន ប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប្រទេសវៀតណាម ដោយមានការចូលរួមធ្វើបទបង្ហាញដោយ មន្រ្តីជាន់ខ្ពស់ពីសភាOntario ប្រទេសកាណាដា។