លំហាត់អនុវត្តន៍កម្មវិធីបណ្តុះបណ្តាលការទូតសភាថ្នាក់តំបន់ប្រចាំឆ្នាំលើកទី ២ របស់ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចាប់ផ្តើម នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ។ លំហាត់អនុវត្តន៍នេះ យកលំនាំ តាមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១ (ASEP 11) ដែលនឹងប្រារព្វធ្វើនាពេលខាងមុខនេះ​ ហើយសិក្ខាសាលាការអនុវត្តជាក់ស្តែងនេះ គឺជាដំណាក់កាល ចុងក្រោយនៃកម្មវិធីថ្នាក់តំបន់សម្រាប់ការទូតសភា (RFPPD) វគ្គទី២ របស់ PIC។

           មហា​សន្និបាត​របស់​អន្តរសភា​អាស៊ាន​ (អាយប៉ា​) ត្រូវ​បាន​រៀបចំ​តាម​អនឡាញ​ ពី​ថ្ងៃ​ទី​៨ ​ដល់​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ដោយ​រដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​​ ទោះ​បី​ជា​ក្នុងកាលៈទេសៈ​ ដែល​មាន​ការ​រីក​រាលដាល​ជា​សកល​នៃ​វិរុស​កូវីដ​ ១៩​ ក៏​ដោយ​ ។

វគ្គ​​បណ្តុះបណ្តាល​ដូច​គ្នា​ ​ដែល​បាន​ផ្តល់​ជូន​មន្ត្រី​ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កាល​ពី     ​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ត្រូវ​បាន​ផ្តល់​ជូន​ដូច​គ្នា​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​នា​សប្តាហ៍​បន្ទាប់​ ចាប់​​ពី​​ថ្ងៃ​​ច័ន្ទ​​ទី​​២៩​ ខែ​​មិថុនា​ ដល់​​ថ្ងៃ​​ពុធ​​ទី​០១​​ ខែ​កក្កដា​​ ឆ្នាំ​​២០២០​​ នៅ​​វិទ្យាស្ថាន​​សភា​​កម្ពុជា​ ។

វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ដំណើរការ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី​២២ ដល់​ថ្ងៃ​ពុធ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នៅ​វិទ្យាស្ថាន​សភា​កម្ពុជា​ ។ ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិទ្យាស្ថាន​បាន​គោរព​តាម​គោលការណ៍​ណែនាំ​ជា​សកល​ក្នុង​ដំណើរការ​វគ្គ​នេះ​ ។