ទិដ្ឋភាព​ទូទៅ​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​៥​ ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​អំណាច​ដល់​ស្រ្តី​និង​នារី​នៅ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ និង​ថៃ​៖ សិក្ខាសាលា​ស្រាវជ្រាវ​សភា​ថ្នាក់​តំបន់​លើក​ទី​៥នេះ​ បាន​ប្រព្រឹត្តិ​ទៅ​នាថ្ងៃ​ទី​ ១៧​ឆ្នូ​ ឆ្នាំ​២០១៨ នៅ​​ទី​ក្រុង​ភ្នំពេញ។ ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ឡើង​ដោយ​​​វិទ្យាស្ថាន​សភា​កម្ពុជា​ (វ.ស.ក) និង​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធ​សភា​។

វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) ដោយ​សហការជាមួយសភានៃព្រះរាជាណាចក្រកម្ពុជា បាន​រៀបចំសិក្ខាសាលា បណ្តុះបណ្តាលមួយ ដែលមាន​រយៈពេល​មួយ​សប្តាហ៍ ស្ដីពី​ “ទិដ្ឋភាពទូទៅនៃការទទួលខុសត្រូវរបស់​សភា៖ ការ​ពង្រឹងស្ថាប័ន” ដោយមាន​អ្នកចូលរួមប្រហែល ៨០​ នាក់​។ សិក្ខាសាលាបណ្តុះបណ្តាលនេះ​ត្រូវបានបែងចែក ជាពីរវគ្គ​៖ វគ្គទី​១ ធ្វើ​នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨​ ខណៈដែលវគ្គ​ទី​២ គ្រោងរៀបចំ​នៅ​ខែធ្នូឆ្នាំ ២០១៨​ នៅខេត្តសៀមរាប។

វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការទំនាក់ទំនងអន្តរជាតិ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកញ្ញា។ អ្នកចូលរួម​មាន សមាជិកសភាចំនួន១១រូប​មកពីព្រឹទ្ធសភានិងរដ្ឋសភា។ វគ្គបណ្តុះបណ្តាល រយៈពេល ៥ថ្ងៃនេះត្រូវបានធ្វើឡើងក្រោមកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការទូតសភា​ នៃ វ.ស.ក ដែលជាកម្មវិធី​បណ្តុះបណ្តាល​ជំនាញមូលដ្ឋាន ​ដើម្បីពង្រឹងសមត្ថភាព បុគ្គលិកសភា។

ភ្នំពេញ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨៖ តាមការអញ្ជើញរបស់វិទ្យាស្ថានសភាកម្ពុជា      លោក David Wilson អគ្គលេខាធិការ​នៃរដ្ឋ​សភា​នូវែលសេឡង់ នឹងចាប់ផ្តើម ថ្ងៃនេះ នូវដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍របស់លោក​នៅក្នុង ផ្នែកផ្សេងៗនៃអ្នក​ទទួលខុសត្រូវរបស់សភា ជាមួយបុគ្គលិកសភាកម្ពុជាដែលមកពី អគ្គលេខាធិការដ្ឋាននៃសភាកម្ពុជា។