លំហាត់អនុវត្តន៍កម្មវិធីបណ្តុះបណ្តាលការទូតសភាថ្នាក់តំបន់ប្រចាំឆ្នាំលើកទី ២ របស់ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចាប់ផ្តើម នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ។ លំហាត់អនុវត្តន៍នេះ យកលំនាំ តាមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១ (ASEP 11) ដែលនឹងប្រារព្វធ្វើនាពេលខាងមុខនេះ ហើយសិក្ខាសាលាការអនុវត្តជាក់ស្តែងនេះ គឺជាដំណាក់កាល ចុងក្រោយនៃកម្មវិធីថ្នាក់តំបន់សម្រាប់ការទូតសភា (RFPPD) វគ្គទី២ របស់ PIC។
ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២០ វិទ្យាស្ថានសភាកម្ពុជាបានចូលរួម សិក្ខាសាលាតំបន់តាមអនឡាញ ស្តីពី “វិធីសាស្រ្តបញ្រ្ជាបសិទ្ធិមនុស្ស និងសមភាពយេនឌ័រ” ដែលរៀបចំដោយការិយាល័យតំបន់ នៃទីភ្នាក់ងារស៊ុយអែត ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិ (Sida) ប្រចាំនៅទីក្រុងបាងកក ។
មហាសន្និបាតរបស់អន្តរសភាអាស៊ាន (អាយប៉ា) ត្រូវបានរៀបចំតាមអនឡាញ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទោះបីជាក្នុងកាលៈទេសៈ ដែលមានការរីករាលដាលជាសកលនៃវិរុសកូវីដ ១៩ ក៏ដោយ ។
វគ្គបណ្តុះបណ្តាលដូចគ្នា ដែលបានផ្តល់ជូនមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានផ្តល់ជូនដូចគ្នាដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានាសប្តាហ៍បន្ទាប់ ចាប់ពីថ្ងៃច័ន្ទទី២៩ ខែមិថុនា ដល់ថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវិទ្យាស្ថានសភាកម្ពុជា ។
Forthcoming Events
Job Opportunity
Publications
-
ATLAS
-
2020 Research Reports
-
2019 Research Reports
-
2019 FACT Sheet
-
2018 FACT Sheet
-
2018 Research Reports
-
2017 Research Reports
-
2016 Research Reports
-
2015 Research Reports
-
2014 Research Reports
-
2011-2013 Research Reports
-
Parliamentary Review
-
សៀវភៅស្តីពី «ការអនុវត្ត ជាក់ស្តែងនៃដំណើរការ ពិនិត្យនិងអនុម័តច្បាប់ នៅសភាកម្ពុជា»