ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមសភាជាតិ​កម្ពុជា​ នៃ​អ្នក​នយោបាយ​សភាស្រ្តី​ (CWPC) ដោយ​មាន​កិច្ច​សហការ​រៀបចំ​ពី​        អគ្គលេខាធិការដ្ឋានរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) ។ យុទ្ធនាការ​នេះ​​ប្រព្រឹត្ត​ទៅ​នា ​ថ្ងៃទី​១៨  ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។

អ្នក​​ចូលរួម​​មាន​​ចំនួន​​ ២៧៧នាក់​​ រួម​​មាន​​សិស្ស​​ស្រី​​មក​ពី​​វិទ្យាល័យ​​ ចំនួន២៥​ (២០ វិទ្យាល័យ​មកពី     រាជធានី​ភ្នំពេញ​ និង ៥ វិទ្យាល័យ​មក​ពី​ខេត្ត​ស្ទឹងត្រែង​ និងរតនគីរី​) សមាជិកា​សភា​ តំណាង​មក​ពី​ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​នានា​ ។

គោលបំណង នៃ យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ គឺ៖

  • ផ្តល់​កាលានុវត្តភាព​ដល់​ស្រ្តី​វ័យក្មេង​ (អាយុ១៤-១៧ឆ្នាំ) ក្នុង​ប្រទេសកម្ពុជា​អាច​ចូលរួម​ស្តាប់​ពី​ការ​ចែក​រំលែក​បទពិសោធន៍ផ្ទាល់ខ្លួន​ នៃ​ជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្តើម​ចូល​ក្នុង​វិស័យ​នយោបាយ​ និង​តួនាទីក្នុង​ភាព​ជា​អ្នក​ដឹកនាំ​របស់សមាជិកា​សភា​ នៃព្រះរាជាណាចក្រកម្ពុជា។
  • ជា​វេទិកា​ស្វែង​យល់​ពី​ទស្សនៈ​ និង​ការ​យល់​ឃើញ​របស់​ក្មេង​ស្រី​លើ​ការងារ​ជា​អ្នក​នយោបាយ ​ដែល​ជា​សមាជិកសភា ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ និង​ច្បាប់​នានា​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្រ្តី​ ។
  • លើក​កម្ពស់​ការ​យល់​ដឹង​ឱ្យ​កាន់​តែ​ទូលំទូលាយ​ពី​ ​សមាជិក​សភា​ និងសមាជិករាជរដ្ឋាភិបាលជា​ស្រ្តី​ និងស្ត្រីនៅ​ក្នុងតួនាទី​ក្នុង​​ការ​សម្រេច​ចិត្ត​ ។

 

Girl2leader4

Girl2leader1 Girl2leader3