ភ្នំពេញថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨៖ តាមការអញ្ជើញរបស់វិទ្យាស្ថានសភាកម្ពុជា លោក David Wilson អគ្គលេខាធិការនៃរដ្ឋសភានូវែលសេឡង់ នឹងចាប់ផ្តើម ថ្ងៃនេះ នូវដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍របស់លោកនៅក្នុង ផ្នែកផ្សេងៗនៃអ្នកទទួលខុសត្រូវរបស់សភា ជាមួយបុគ្គលិកសភាកម្ពុជាដែលមកពី អគ្គលេខាធិការដ្ឋាននៃសភាកម្ពុជា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំការងារ លោក David Wilson នឹងចែករំលែកចំណេះដឹងអំពីការវាយតម្លៃគោលនយោបាយ ការប្រព្រឹត្តិទៅនៃសេវាស្រាវជ្រាវនិងបណ្ណាល័យ និង ការផ្សព្វផ្សាយព័ត៌មានសភាជូនសាធារណជន។ លោក David Wilson ក៏ត្រូវបានគេរំពឹងថានឹងចែករំលែកបទពិសោធន៍របស់លោកលើបញ្ហាប្រឈមដែលទាក់ទងនឹងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកសភា។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ លោក David Wilson ក៏នឹងជួបជាមួយសមភាគីកម្ពុជារបស់លោកគឺអគ្គលេខាធិការនៃព្រឹទ្ធសភានិងរដ្ឋសភាផងដែរ។