ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៨៖ តាម​ការ​អញ្ជើញ​របស់​វិទ្យាស្ថាន​សភា​កម្ពុជា​ (វ.ស.ក) ឯកឧត្តម មេធាវី Cesar Strait Pareja អគ្គលេខា​ធិការ​រដ្ឋ​សភា​នៃ​ប្រទេស​ហ្វីលីពីន នឹង​អញ្ជើញ​មកដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​ទស្សនៈកិច្ច​ផ្លូវ​ការ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​សមត្ថភាព​បុគ្គលិក​សភា​។​

ឯកឧត្តម​​ អគ្គលេខាធិការ​ត្រូវបានអមដំណើរដោយលោកបណ្ឌិត Rumulo Emmanuel Miral, អគ្គលេខាធិការរងនៃនាយកដ្ឋាន ស្រាវជ្រាវគោលនយោបាយ និងថវិកាសភា។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ឯកឧត្តម មេធាវី Cesar Strait Pareja នឹងជួបជាមួយ ឯកឧត្តម អគ្គលេខាធិការ​ព្រឹទ្ធសភាកម្ពុជា និង ឯកឧត្តម អគ្គលេខាធិការ​រដ្ឋសភាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង សភានៃប្រទេសទាំងពីរ កម្ពុជា និង ហ្វីលីពីន​។

លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃ​ វ.ស.ក​ មាន​ប្រសាសន៍​ថា វ.ស.ក បានធ្វើ​ការងារ​ឆ្ពោះទៅរកការអភិវឌ្ឍកម្មវិធី ចែករំលែកចំណេះដឹងតាម​តម្រូវការ ដើម្បីរួមចំណែកដល់ការពង្រឹងស្ថាប័នសភានៅក្នុងតំបន់អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងសភាតំណាងរាស្រ្ត និង វ.ស.ក​ នឹងជួយពង្រឹងសមត្ថភាពបុគ្គលិកសភានៅក្នុងតំបន់។

| Download the Press Release in Khmer | Download the Press Release in English |